ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ បង្អែមចេកខ្ទិះ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះអ្នកគ្រូ ទី សុគន្ធី បានដឹកសិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ក្នុងកម្មវិធីបំណិនជីវិតស្ដីអំពីរបៀបនៃការធ្វើ បង្អែមចេកខ្ទិះ។ ការរៀបចំការរៀបចំកម្មវិធីនេះឡើង អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើបង្អែមចេកខ្ទិះ ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖