កម្មវិធីបំណិនជីវិតស្ដីពី បង្កងអប់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី បង្កងអប់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ ភន ស៊ីណាយ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិតស្ដីពី បង្កងអប់។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ បង្កងស្រស់ គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច និងអំបិល។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖

• ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគតរបស់ខ្លួន

 • ឱ្យសិស្សចេះធ្វើការងារជាក្រុម

 • ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង

• ឱ្យសិស្សមានសណ្តាប់ធ្នាប់ល្អក្នុងឆាកជីវិតរបស់ខ្លូន

 • ឱ្យសិស្សចេះរស់នៅដោយខ្លួនឯង បន្ទាប់មកទៀតអ្នកគ្រូបានឱ្យសិស្សានុសិស្សអនុវត្តជាក់ស្តែងអំពីបង្គាស្រុស និងមានភាពរីករាយក្នុងការអនុវត្ត៕

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ