ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពីការបត់រូបអាវ សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ខ
នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ កញ្ញា សុត សុខឿន នៃសាលា អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានបង្ហាញពីរបៀបបត់អាវយឺតតូចៗចេញពីក្រដាសដល់សិស្សថ្នាក់មត្តេយ្យ ខ។ ការបត់ក្រដាសជួយបង្រៀនឱ្យចេះអត់ធ្មត់ ផ្តោតអារម្មណ៍ និងបង្កើនសម្ថភាពធ្វើចលនាដៃរបស់សិស្ស។ វាក៍ជួយបង្កើនភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ហើយថែមទាំងជួយអោយសិស្សសប្បាយរីករាយក្នុងការធ្វើវាផងដែរ។ តាមរយៈការរៀនបែបនេះកុមារអាចរៀនយល់ពីការផ្តោតអារម្មណ៍ និងធ្វើពួកគេទទួលបាននូវអារម្មណ៍ដ៍ល្អពេលគេធ្វើវាបានដោយខ្លួនឯង ។