កម្មវិធីបំណិនជីវិតស្ដីពី៖ បង្អែមបបរល្ពៅ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ក

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ បង្អែមបបរល្ពៅ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ក

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះអ្នកគ្រូ ធី វណ្ណរី បានដឹកសិស្សានុសិស្សថ្នាក់ទី២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ក្នុងកម្មវិធី​បំណិន​ជីវិតស្ដីអំពីរបៀបនៃការធ្វើ បង្អែមបបរល្ពៅ។ ការរៀបចំការរៀបចំកម្មវិធីនេះឡើង អ្នកគ្រូបានបង្ហាញ និងពន្យល់អំពីរបៀបធ្វើបង្អែមបបរល្ពៅ ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គម​ដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាព​ស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។  បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្ត​ដោយ​ផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បាន​បង្ហាត់បង្ហាញចប់  និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោម​បរិយា​កាស​សប្បាយរីករាយក្រៃលែង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ