ទំព័រដើម / កម្មវិធីបំណិនជីវិត៖ បង្អែមចេកខ្ទិះ
កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកគ្រូ វន សូរិយា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដើម្បីធ្វើកម្មវិធីបំណិនជីវិត បង្អែមចេកខ្ទិះ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀតសិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើបង្អែមចេកខ្ទិះនេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
កម្មវិធីបំណិនជីវិត៖ បង្អែមចេកខ្ទិះ