កម្មវិធីបំណិនជីវិតស្ដីពី៖ ក្តាមខ្ទិះ សម្រាប់សិស្សថ្នាក់ទី៥

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ក្តាមខ្ទិះ សម្រាប់សិស្សថ្នាក់ទី៥

កាលពីថ្ងៃព្រហស្បតី៍ ទី២ ខែឧសភា ឆ្នាំ២០២៤ អ្នកគ្រូ ស្រី​​ លីន បានដឹកនាំសិស្សថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិត ស្ដីពី ក្តាមខ្ទិះ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយអ្វីដែលគាត់បានរៀន ដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ