ទំព័រដើម / កម្មវិធីបំណិនជីវិតតុងយ៉ាំបង្គា សិស្សានុសិស្សថ្នាក់ទី៣ខ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងអ្នកគ្រូបានរៀបចំកម្មវិធីបំណិនជីវិត ស្ដីពី៖ តុងយាំគ្រឿងសមុទ្រ សម្រាប់សិស្សថ្នាក់ទី៣ខ បង្រៀនដោយអ្នកគ្រូ ខុន ស្រីនាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ មុនពេលចម្អិន អ្នកគ្រូបានបង្ហាញអំពីគ្រឿងផ្សំមានដូចជា បង្កា ម្នាស់ ប៉េងប៉ោះ ខ្ទឹមបារំាង ម្ទេស ខ្ទិះដូង អំបិល ស្ករ ប៊ីចេង ជាដើម និងពន្យល់អំពីរបៀបនៃការធ្វើមុខម្ហូបនេះ ទៅកាន់ប្អូនៗ ហើយសិស្សានុសិស្សបានស្វែងយល់ពីការងារមេផ្ទះក្នុងការរស់នៅក្នុងសង្គមដោយខ្លួនឯងទៅថ្ងៃអនាគត។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតនេះផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។