បំណិនជីវិតសម្រាប់ថ្នាក់ទី១ “គ” ស្តីពីបង្អែមផ្លែឈើ ដឹកនាំដោយអ្នកគ្រូ ភោគ សុជាតិ

ទំព័រដើម / បំណិនជីវិតសម្រាប់ថ្នាក់ទី១ “គ” ស្តីពីបង្អែមផ្លែឈើ ដឹកនាំដោយអ្នកគ្រូ ភោគ សុជាតិ

នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ អ្នកគ្រូ ភោគ សុជាតិ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១ “គ” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ធ្វើកម្មវិធីបំណិនជីវិត បង្អែមផ្លែឈើ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើបង្អែមផ្លែឈើនេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ