ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ពងទាចៀន
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អ្នកគ្រូ គុយ សុដាលី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដើម្បីធ្វើកម្មវិធីបំណិនជីវិតស្ដីពី ពងទាចៀន។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀតសិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើពងទាចៀននេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
កម្មវិធីបំណិនជីវិត៖ ពងទាចៀន