កម្មវិធីបំណិនជីវិតស្ដីពី៖ នំប៉័ងខ្ទិះ

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ នំប៉័ងខ្ទិះ

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អ្នកគ្រូ ម៉ៅ ស៊ីមៀន បានដឹកនាំសិស្សានុសិស្សថ្នាក់ទី២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដើម្បីធ្វើកម្មវិធីបំណិនជីវិតស្ដីពី នំប៉័ងខ្ទិះ។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀតសិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើនំប៉័ងខ្ទិះនេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
កម្មវិធីបំណិនជីវិត៖ នំប៉័ងខ្ទិះ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ