កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំស្លឹកខ្ទឹម

ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំស្លឹកខ្ទឹម

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះអ្នកគ្រូ ស៊ុន ចន្ធូ ដែលជាគ្រូបន្ទុកថ្នាក់ក្រោមមត្តេយ្យសិក្សា ខ បានដឹកនាំសិស្សានុសិស្សដាំស្លឹកខ្ទឹម នៅក្នុងបរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ អ្នកគ្រូបង្ហាញពីឈ្មោះដំណាំដែលត្រូវដាំ សម្ភារ ដី របៀបដាំ  និងការស្រោចទឹកទៅតាមដំណាក់កាល។ បន្ទាប់មកទៀតសិស្សានុសិស្សបានចូលរួមដាំស្លឹកខ្ទឹមទាំងអស់គ្នាដោយភាពសប្បាយរីករាយ។ អ្នកគ្រូក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានដាំស្លឹកខ្ទឹមរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើលការលូតលាស់របស់ស្លឹកខ្ទឹមដែលពួកគេបានដាំ។
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំស្លឹកខ្ទឹម

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ