ទំព័រដើម / កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំផ្កាម៉ោងដប់
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ ចាំ រីណា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មវិធីបំណិនជីវិត ការដាំផ្កាម៉ោងដប់ ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ ម៉្យាងទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយ នៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
កម្មវិធីបំណិនជីវិតស្ដីពី៖ ការដាំផ្កាម៉ោងដប់