ទំព័រដើម / កិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់
កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ពីទី៣ ដល់ថ្នាក់ទី៦។ គោលបំណងនៃការប្រជុំនេះគឺដើម្បីប្រមូលព័ត៌មាន និងត្រៀមសម្រាប់ការប្រឡងពាក់កណ្តាលឆមាសទី១។ ក្នុងកិច្ចប្រជុំមានការចូលរួមពីសិស្សានុសិស្សដែលជាប្រធាន អនុប្រធាន និងចាងហ្វាងៗដែលជាគណៈគ្រប់គ្រងសាលាក្នុងការធ្វើបទបង្ហាញក៏ដូចជាផ្តល់មតិយោបល់ល្អៗក្នុងការបណ្តុះភាពជាអ្នកដឹកនាំរបស់ប្អូនៗដើម្បីជាប្រយោជន៏ដល់សង្គមគ្រួសារ និងសង្គមជាតិ។