ទំព័រដើម / កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដល់ទី៦
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដល់ទី៦ ស្តីពី ការប្រមូលព័ត៌មាន និងត្រៀមការងារសម្រាប់ការប្រឡងឆមាសលើកទី២។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបណ្តុះភាពជាអ្នកដឹកនាំដល់សិស្សានុសិស្សដែលជាប្រធាន និងអនុប្រធានថ្នាក់ទាំងអស់តាមរយៈការសហការជាមួយលោកគ្រូ-អ្នកគ្រូ និងគណៈកម្មការសាលាក្នុងការផ្តល់ និងទទួលព័ត៌មានផ្សេងៗ ដើម្បីសម្របសម្រួលដល់ការង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធិភាពខ្ពស់។