ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គជម្រុះជុំទី១ និងទី២

ទំព័រដើម / ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គជម្រុះជុំទី១ និងទី២

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច វគ្គជម្រុះជុំទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ​​​ ។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន​លើ​​មុខ​វិជ្ជា​ភូមិវិទ្យា និង​ផែនដី​វិទ្យា និង​បង្កើន​ចំណេះ​ដឹង​​លើ​ភូមិ​សាស្រ្ត​ជាតិ​​កាន់​តែ​ទូលំ​​ទូលាយ ជា​ពិសេស​​គឺ​ជំរុញ​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍ ដែល​កំពុង​មាន​ការ​ចាប់​​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ។ ការប្រកួតនេះបានជ្រើសរើសបេក្ខជនដែលឆ្លងកាត់វគ្គជម្រុះទី២ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញ​បេក្ខជន ដែល​មាន​សមត្ថភាព​ខ្ពស់ លើ​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិដើម្បីយកបេក្ខជនដែលពូកែទៅធ្វើការប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើនៅសាខាទួលគោក។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ