ការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច ថ្នាក់ទី៩ និងទី១២

ទំព័រដើម / ការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច ថ្នាក់ទី៩ និងទី១២

កាលពីថ្ងៃសុក្រ ទី១​ ខែមីនា​ ឆ្នាំ២០២៤ ​គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាទួលគោកបានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច ថ្នាក់ទី៩ និងទី១២ មុខវិជ្ជាភាសាខ្មែរ, គណិតវិទ្យា និងរូបវិទ្យា ឆ្នាំសិក្សា២០២៣-២០២៤។ ការប្រឡងជ្រើសរើសសិស្សពូកែ មិនត្រឹមតែអាចវាយតម្លៃទៅលើសមត្ថភាពសិស្សានុសិស្សតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសម្រាប់ការលើកទឹកចិត្ត និងការកែលម្អផងដែរ។ ពួកគេរួមចំណែកដល់បទពិសោធន៍អប់រំ និងការលូតលាស់ទាំងមូលរបស់សិស្ស និងលោកគ្រូ អ្នកគ្រូផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ