ការប្រឡងពាក់កណ្ដាលឆមាសលើកទី២

ទំព័រដើម / ការប្រឡងពាក់កណ្ដាលឆមាសលើកទី២

ចាប់ពីថ្ងៃទី20 ដល់​២១ និង២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះសិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានចូលប្រឡងពាក់កណ្ដាលឆមាសលើកទី២​ ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមបន្ទប់សិក្សារៀងៗខ្លួនដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត។ តាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្សចំនួន០២រូប ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ច្បាស់គ្រប់គ្នា។
កម្មវិធីប្រឡងពាក់កណ្ដាលឆមាសលើកទី២

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ