លោក ជឹង ប៊ុនរ៉ា

ទំព័រដើម / លោក ជឹង ប៊ុនរ៉ា

លោក ជឹង ប៊ុនរ៉ា

គ្រូបង្រៀនគណិតវិទ្យា

លោក​ ជឹង​ ប៊ុ​នរ៉ា​ កើត​នៅ​ឆ្នាំ១៩៨២​ ​ នៅ​ខេត្តកណ្តាល​។ លោក​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​គរុកោសល្យ​ នៅ​ឆ្នាំ២០០១​ បរិញ្ញាបត្រ​គណិតវិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ឆ្នាំ២០០៦​ សញ្ញាបត្រ​គ្រូបង្រៀន​កម្រិត​ឧត្តម​ នៅ​ឆ្នាំ២០០៧​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​គណិតវិទ្យា​ នៅ​ឆ្នាំ២០១៤​។

លោក​ចាប់ផ្តើម​បំពេញការងារ​ជា​គ្រូបង្រៀន​គណិតវិទ្យា​ក្នុង​ក្របខណ្ឌ​រដ្ឋ​ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០១​ រហូតមកដល់​បច្ចុប្បន្ន​។ ក្នុង​នោះ​ដែរ​ លោក​ក៏បាន​ចូល​បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០០៧​ ដែល​មាន​តួនាទី​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​លើ​មុខវិជ្ជា​ គណិតវិទ្យា​ កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។ ក្រោយពី​បម្រើការ​ងារ​បាន១ឆ្នាំ​ លោក​ត្រូវ​បាន​ប្តូរ​ពី​គ្រូបង្រៀន​ក្រៅ​ម៉ោង​ មក​ជា​គ្រូបង្រៀន​ពាក់កណ្តាល​ពេញ​ម៉ោង​ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ