អ៊ុក ច័ន្ទដារ៉ា

ទំព័រដើម / អ៊ុក ច័ន្ទដារ៉ា

អ៊ុក ច័ន្ទដារ៉ា

គ្រូបង្រៀនភាសាខ្មែរ

គ្រូបង្រៀន​ ឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ផ្លាស់​ប្តូរ​ទីលំនៅ​ពីទី​រួម​ខេត្ត​កំពង់ចាម​ជាទី​ផ្តល់​កំណើត​មក​ទីក្រុង​រហូត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ និង​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ​ដោយ​ជោគជ័យ​មក​ ខ្ញុំ​បាន​ប្រែប្រួល​ខ្លួន​ពី​សិស្ស​ និស្សិត​ គរុ​និស្សិត​ម្នាក់​ទៅជា​អ្នក​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​វិញ​។ ការណ៍​នេះ​ ក៏ដោយសារតែ​វា​ជា​ឧបនិស្ស័យ​ដែល​តែង​ស្រឡាញ់​ការអប់រំ​តាំងតែពី​តូច​មក​ និង​តែង​ស្រមៃ​ថា​នឹង​ក្លាយជា​គ្រូ​នា​ពេល​អនាគត​នោះ​ឯង​។

នៅដើម​ឆ្នាំ២០០៨​ ខ្ញុំ​បាន​ប្រឡូក​ចូល​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ស៊ីវិល​ក្របខណ្ឌ​រដ្ឋ​ផ្នែក​អប់រំ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ដោយ​ចាប់ផ្តើម​ការងារ​ឯវិទ្យាល័យ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​សែន​ បាធាយ​ រហូត​មក​។ ដោយ​មូលហេតុ​គិតថា​ ប្រទេសជាតិ​មួយ​រីកចម្រើន​ គឺ​ដោយសារ​សង្គម​នោះ​ពោរពេញ​ដោយ​ធនធានមនុស្ស​ប្រកប​ដោយសក្តានុពល​ ដូចនេះ​ការ​រួមចំណែក​របស់ខ្ញុំ​បាទ​ ពិតជា​ពោរពេញ​ដោយ​មោទកភាព​ណាស់​។

ការ​អភិវឌ្ឍ​ខ្លួន​ និង​មហិច្ឆតា​ខ្លួន​មិនបាន​បញ្ចប់​ត្រឹម​ចំណុច​នេះ​ទេ​ នៅ​ខែមីនា​ឆ្នាំ២០១៦​ ខ្ញុំ​បាន​បន្ត​ប្រឡូក​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ការអប់រំ​នេះ​។ គ្រឹះស្ថាន​អប់រំ​ឯកជន​ដ៏​ធំ​ល្បីល្បាញ​ដែល​ផ្តោត​លើ​គុណភាព​ វិន័យ​ និង​សេវាកម្ម​ល្អ​ ជា​ជម្រើស​ទីមួយ​របស់ខ្ញុំ​។ សាលារៀន​ អន្តរទ្វីប ​អាមេរិកាំង​ បាន​ក្លាយជា​ផ្ទះ​ដ៏​កក់ក្តៅ​ទី២​ ខ្ញុំ​បាន​ចាប់ផ្តើម​បង្រៀន​ភាសាខ្មែរ​សម្រាប់​កម្រិត​ថ្នាក់​ទី១១ និង១២​។ ខ្ញុំ​បាន​រៀនសូត្ រ​និង​ដក​បទ​ពិ​សោ​ធថ្មី​ៗច្រើន​រាប់មិនអស់​ នៅ​ទីនេះ​មិនមែន​បង្រៀន​សិស្ស​តែ​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះទេ​ ថែមទាំង​បង្កើត​កម្មវិធី​ជា​​ច្រើន​ទៀត​ ដើម្បី​ឱ្យ​សិស្ស​មានឱកាស​ស្វែងយល់​ពីសង្គម​ខាងក្រៅ​ឱ្យ​បាន​ច្រើន​ទាំង​សិក្ខាសាលា​ ដំណើរ​ទស្សនកិច្ច​សិក្សា​នានា​ជាដើម​។ បើ​ងាក​មក​ចាប់អារម្មណ៍​ពី​បរិស្ថាន​សាលា​ ការងារ​ រួម​ទាំង​ទំនាក់ទំនង​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​វិញ ​គឺ​ពិតជា​ល្អ​ប្រសើរណាស់​។

ទោះបី​ទំហំ​ការងារ​កាន់តែ​រីក​ធំ​ តែខ្លួន​ខ្ញុំ​ពេញចិត្ត​នឹង​រៀន​ពី​អ្វី​ដែល​ថ្មី​ៗ រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​ទៅទៀត​ឃើញថា​ ការ​បំពេញការងារ​ក្នុង​ពេល​ដ៏​ខ្លី​សោះ​ តែខ្លួន​ខ្ញុំ​ពិតជា​រៀន​បាន​ច្រើន​មែនទែន​ រឹតតែ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​មនសិការ​វិជ្ជាជីវៈ​ខ្លួន​ថែមទៀត​។

ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ខិតខំ​បំពេញ​តួនាទី​ខ្លួន​ឱ្យ​រឹតតែ​ល្អ​ទៅទៀត​ ជាពិសេស​ការសិក្សា​ស្រាវ​ជ្រាវ​អ្វី​ៗដែល​ថ្មី​ៗ ដើម្បី​យក​មក​បង្ហាត់​សិស្ស​ឱ្យ​រឹតតែ​រស់រវើក​ ធានា​ឱ្យ​បាន​នូវ​ដំណើរការ​រៀន​ និង​បង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​ការ​រំពឹង​ទុក​។ រឹតតែ​វិសេស​ គឺ​ការ​កសាងខ្លួន​ ក៏ដូចជា​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​សសរ​ដ៏​រឹងមាំ​ក្នុង​កិច្ច​រួមចំណែក​ទ្រទ្រង់​ ក៏ដូចជា​អភិវឌ្ឍ​ជាតិ​យើង​ឱ្យ​កាន់តែ​លូតលាស់​ទៅមុខ​ប្រកបដោយ​​វឌ្ឍន​ភាព​ថ្មី​ៗឡើង​ថែមទៀត​ផង​ដែរ​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ