ទំព័រដើម / លោក អុិន ចាន់ដេត
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ ការិយាល័យកណ្តាល
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងលោក អ៊ិន ចាន់ដេត បច្ចុប្បន្នជា ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាអង់គ្លេស នៃសាកលវិទ្យាល័យន័រតុន នៅក្នុងឆ្នាំ២០១៥។
លោកបានចាប់អាជីពក្នុងវិស័យអប់រំក្នុងឆ្នាំ២០០៦ ពេលដែលលោកបានចូលបម្រើការងារជាគ្រូបង្រៀនពេញម៉ោងភាសាអង់គ្លេស នៅសាលាញូតុនធីឡាយ។ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងវិស័យអប់រំ លោកបានបំពេញការងារក្នុងតួនាទីជាច្រើនដូចជា អ្នកសម្របសម្រួលកម្មវិធីសិក្សា ប្រធានកម្មវិធីសិក្សា និងជាគណៈនាយកសាលារៀនដែលជាកត្តាតម្រូវឱ្យលោកបានជួបនូវបទពិសោធន៍ជាច្រើន ក្នុងការទំនាក់ទំនងជាមួយសិស្សានុសិស្ស អ្នកអាណាព្យាបាល ក៍ដូចជាការចូលរួមក្នុងព្រឹត្តិការណ៍អប់រំ ទាំងជាតិ និងអន្តរជាតិ ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង។
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ លោកបានទទួលទំនុកចិត្តពីថ្នាក់ដឹកនាំនៃសាលារៀន អន្ដរទ្វីប អាមេរិកាំង ឱ្យទទួលមុខងារជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមចំណែកជាមួយសាលាក្នុងការជួយបុត្រធីតារបស់លោកអ្នកទទួលបាននូវការអប់រំប្រកបដោយគុណភាព និង វិន័យប្រកបដោយសេចក្តីថ្លៃថ្នូរដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ គុណភាព វិន័យ សេវាកម្មសម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាង ច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាជាគោល។ ប៉ុន្តែអី្វដែលពិសេស លើសពីនេះគឺសាលាមានកម្មវិធីថី្មៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត កម្មវិធីសិក្ខាសាលានានាទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងសម្បូរបែប និងការចូលរួមការងារសហគមន៍ ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិតជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង ធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដាខ្មែរ-អាមេរិកាំង ដែលផ្តល់ការរីកលូតលាស់ដល់បុត្រធីតារបស់លោកអ្នកតាមលក្ខណៈត្រឹមត្រូវតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។