ស្រ៊ឺ ចាន់ផល

ទំព័រដើម / ស្រ៊ឺ ចាន់ផល

ស្រ៊ឺ ចាន់ផល

គ្រូប​ឋមសិ​ក្សា

ជា​កូនប្រុស​ទី១​ នៅក្នុង​គ្រួសារ​ដែល​មាន​ប្អូន៣នាក់​ និង​មាន​ឪពុកម្ដាយ​ជា​កសិករ​។ បន្ទាប់ពី​បាន​បញ្ចប់​​ការសិក្សា​ចំណេះ​ទូទៅ​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​។ ចាន់​ផល ​​បាន​ចូលរៀន​នៅ​សាលា​គរុកោសល្យ​ និង​វិ​ក្រឹត្យ​ការ​​ខេត្ត​កណ្ដាល​ ផ្នែក​គ្រូប​ឋមសិ​ក្សា​នៅ​ឆ្នាំ២០០៤​ ហើយ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​​២០០៦​។ បន្ទាប់ពី​នោះ​ ចាន់​ផល​ បាន​ក្លាយជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​មួយ​កន្លែងនៅ​ជនបទ​។ បន្ទាប់ពី​បាន​បង្រៀន​សិស្ស​នៅ​បឋមសិក្សា​អស់​រយៈពេល២ឆ្នាំ​ លោកគ្រូ​ ចាន់​ផល បាន​មក​បន្ត​ការសិក្សា​នៅ​រាជ​​ធានី​ភ្នំពេញ​នៅក្នុង​សាកល​វិទ្យាល័យ​ ចំរើន​ពហុ​បច្ចេកវិទ្យា​​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​​ ចាប់ពី​ឆ្នាំ២០០៨​ ដែល​មាន​​រយៈពេល៤ឆ្នាំ​។

ក្នុង​កំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ លោកគ្រូ​ ចាន់​ផល ​ក៏បាន​ចូល​មក​បម្រើការ​ងារ​ ជា​គ្រូប​ឋមសិ​ក្សានៅ​សាលារៀន​ឯកជន​មួយ​ មាន​ដែល​មានឈ្មោះ​ល្បី​នៅក្នុង​រាជធានី​ភ្នំពេញ​ គឺ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ចាប់ពី​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១០​។ ដោយសារ​មានចិត្ត​ស្រឡាញ់​ការងារ​អប់រំ​ និង​ជួយ​បណ្ដុះ​បណ្ដាល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​មានចំណេះ​ដឹង​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ លោកគ្រូ​ ចាន់​ផល​ មិនដែល​ធ្វេសប្រហែស​ ក្នុង​ការងារ​នោះ​ទេ​ គឺ​លោកគ្រូ​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​សិស្ស​ គោរព​ពេល​​វេលា​ការងារ​ ខិតខំ​រក​វិធី​សា​ស្រ្តថ្មី​ៗក្នុង​ការ​បង្រៀន​សិស្ស​ឱ្យ​ឆាប់​យល់​ និង​ឆាប់​ចេះ​។ មិន​តែប៉ុណ្ណោះ​ លោកគ្រូ​ ចាន់​ផល​ តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​សិស្ស​ មិត្ត​រួមការ​ងារ​ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផង​ដែរ​។ ពិសេស​ទៀត​លោកគ្រូ​ ក៏​ចូលចិត្ត​ចែករំលែក​បទ​ពិ​សោ​ធផ្សេង​ៗ ដល់​លោកគ្រូ​ អ្នកគ្រូ​ដទៃទៀត​ផង​ដែរ​ដូចជា​ ការចែក​រំលែក​វិធីសាស្ត្រ​បង្រៀន ​និង​ការ​ងារ​ផ្សេង​ៗទៀត​ ហើយ​លោក​គ្រូ​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជ្រើសតាំង​ជា​បុគ្គលិក​​ឆ្នើម​ប្រចាំឆ្នាំ​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ