ទំព័រដើម / លោក ទ្រី ណូរី
លេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា ការិយាល័យកណ្តាល
លោក ទ្រី ណូរី កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៨៤ នៅខេត្តក្រចេះ។ លោកទទួលបានសញ្ញាបត្រគ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ ឯកទេសអក្សរសាស្រ្តខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជា ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូមធ្យមសិក្សាភូមិភាគខេត្តកំពង់ចាម ឆ្នាំ២០០៤ ហើយលោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រវិទ្យាសាស្រ្តអប់រំ ឯកទេសអក្សរសាស្រ្តខ្មែរ ពីសាកលវិទ្យាល័យខេមរៈ នៅឆ្នាំ២០១០។
លោកបានបម្រើការងារនៅអនុវិទ្យាល័យ (ខេត្តក្រចេះ) ជាគ្រូបង្រៀនផ្នែកមធ្យមសិក្សាបឋមភូមិ លើមុខវិជ្ជាភាសាខ្មែរ និងសីលធម៌-ពលរដ្ឋវិជ្ជា (ថ្នាក់ទី៧ ដល់ទី៩) ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧។ លោកបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងតួនាទីជាគ្រូបង្រៀនភាសាខ្មែរក្រៅម៉ោង។ ផ្អែកលើសមត្ថភាពរបស់លោកក្នុងការបង្រៀន លោកត្រូវបានទទួលការងារបន្ថែមជាគ្រូបន្ទុកថ្នាក់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៨ និងត្រូវបានជ្រើសរើសជាគ្រូឆ្នើមចំណាត់ថ្នាក់លេខ១ ផ្នែកគ្រូមធ្យមសិក្សាបឋមភូមិ ប្រចាំឆ្នាំសិក្សា២០០៧-២០០៨។
លោកត្រូវបានដំឡើងតួនាទីពីគ្រូបង្រៀនភាសាខ្មែរ និងគ្រូបន្ទុកថ្នាក់ ទៅជាអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។ ដោយស្មារតីឧស្សាហ៍ព្យាយាមក្នុងការងារ និងលទ្ធផលការងារល្អ លោកត្រូវបានបន្ថែមតួនាទីជាជំនួយការផ្ទាល់អនុប្រធាននាយកអប់រំ និងចាងហ្វាងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣។ លោកត្រូវបានដំឡើងតួនាទីជាលេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នលោកមានតួនាទីជាលេខាប្រតិបត្តិប្រធានសាលា និងជាប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា ហើយជាសមាជិកគណៈកម្មទូទៅផងដែរ។