លោក គុណ ភ័ត្ត្រា

ទំព័រដើម / លោក គុណ ភ័ត្ត្រា

លោក គុណ ភ័ត្ត្រា

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាផ្សារថ្មី

លោក គុណ ភ័ត្ត្រា មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកគឺជាកូនច្បងនៅក្នុង គ្រួសារកសិករ​មួយដែលមានកូនបីនាក់។ លោកកើតនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩១។ ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងឆ្នាំ២០១៥ លោក​បាន​ចូល​បម្រើការងារ​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្នុងនាម​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស​ពេញម៉ោង។ លោក គុណ ភ័ត្ត្រា គឺជាបុគ្គលិកដែលរួសរាយរាក់ទាក់ មានស្មារតីការងារជាក្រុម មិនត្រឹមតែប៉ុណ្ណោះ លោកជាមនុស្សដែលគោរពពេលវេលា។ គួរបញ្ជាក់ផងដែរថា លោកត្រូវបានតែងតាំងជាប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស ប្រចាំសាខាចាក់អង្រែ នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២១។ ក្នុងអំឡុងពេលបំពេញការងារជាប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស លោកតែងតែខិតខំប្រឹងប្រែងសិក្សាស្វែងយល់ពីការងារផ្សេងៗបន្ថែមទៀតក្រៅពីមុខវិជ្ជាភាសាអង់គ្លេស។ ដោយផ្អែកលើការខិតខំប្រឹងប្រែង ក៏ដូចជាសមត្ថភាពក្នុងការធ្វើការងាររបស់លោកក្នុងពេលកន្លងមក ទើបគណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្រេចធ្វើការតែងតាំងលោកជា ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាផ្សារថ្មី ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាង មុតមាំថា លោកនឹងរួមចំណែកដឹកនាំផ្នែកមធ្យមសិក្សាឱ្យកាន់ល្អប្រសើ។ 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ