រឿង គីរី

ទំព័រដើម / រឿង គីរី

រឿង គីរី

គ្រូបង្រៀនមុខវិជ្ជាជំនាញ

គ្រូបង្រៀន​មុខវិជ្ជា​ជំនាញ ​(ហ្គីតា​) និង​ជា​ទន្ត​បណ្ឌិត​នៃ​បន្ទប់​ពិគ្រោះ​មាត់​ធ្មេញ​ឯកជន​មួយ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អាជីព​ការងារ​របស់​ គីរី​ ចាប់ផ្តើម​នៅ​ទីក្រុង​ភ្នំពេញ​ នៃប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​គាត់​បាន​បង្រៀន​មុខវិជ្ជា​ជំនាញ​ (ហ្គីតា​) ហើយ​វា​ជាមុ​ខវិជ្ជា​ពេញនិយម​មួយ​។

បន្ទាប់ពី​បាន​បញ្ចប់​ការ​រៀន​ជាវ​គ្គ​ខ្លី​ៗអំពី​ជំនាញ​នេះ​ តាម​រយៈមិត្ត​ភក្តី និង​នៅ​តាម​បណ្តាសា​លា​នានា​ គីរី​ បាន​ចេញ​សម្តែង​នៅក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ ដោយ​លក្ខណៈ​ជា​ក្រុម​ផង​ និង​ម្នាក់ឯង​ផង​។ បន្ទាប់មក​ គីរី​ បាន​បើក​ថ្នាក់​បង្រៀន​ជា​លក្ខណៈឯកជន​ ដូចជា​នៅផ្ទះ​របស់​គាត់​ផ្ទាល់​ និង​នៅ​តាម​ទីកន្លែង​ដែល​សិស្ស​បាន​កំណត់​ឱ្យ​ លើស​ពីនោះ​ គីរី​ ក៏​ធ្លាប់​បាន​បង្រៀន​នៅ​អង្គការ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។

​នៅ​ចុងឆ្នាំ២០១៤​ គីរី​ បាន​ដាក់ពាក្យ​ចូល​បំរើ​ការងារ​នៅ​ សាលា​រៀន អន្តរទ្វីប​ អាមេរិកាំង​។ គីរី​ ក៏បាន​បង្កើត​នូវ​កម្មវិធី​សិក្សា​អន​ឡាញ​ ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស​តាម​រយៈយូ​ធូប​ ហ្វេ​សប៊ុ​ក និង​បាន​បង្រៀន​ឱ្យ​សិស្ស​រៀន​ស្រាវជ្រាវ​រក​អ្វី​ថ្មី​ដើម្បី​យក​មក​ចែករំលែក​ក្នុង​ថ្នាក់រៀន​។ សព្វថ្ងៃ​ គីរី​ បាន​និង​កំពុង​បន្ត​អាជីព​របស់​ខ្លួន​នៅ​សាលា​រៀន អន្តរទ្វីប​ អាមេរិកាំង​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ