លោក សូ សារុំ

ទំព័រដើម / លោក សូ សារុំ

លោក សូ សារុំ

ចាងហ្វាងរងរដ្ឋបាលអប់រំ ការិយាល័យកណ្តាល

លោក​ សូ​ សា​រុំ​ កើត​នៅ​ឆ្នាំ១៩៨១​ នៅ​ខេត្តតាកែវ​។ លោក​ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​គរុកោសល្យ​ នៅ​ឆ្នាំ២០០១​ និង​បរិញ្ញាបត្រ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ និង​អភិវឌ្ឍន៍​ជនបទ​ នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១០​។

លោក​បាន​ចូល​បម្រើការ​ងារ​ក្របខណ្ឌ​រដ្ឋ​នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០០៣​ រហូតដល់​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០០៦​។ នៅ​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០០៦​ លោក​បាន​ចូល​បម្រើការ​ងារ​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ មាន​តួនាទី​ជា​គ្រូបង្រៀន​ពេញ​ម៉ោង​ លើ​មុខវិជ្ជា​គណិតវិទ្យា​ និង​រូបវិទ្យា​ សម្រាប់​សិស្ស​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ត្រៀម​ចូល​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​។

នៅ​ឆ្នាំ២០០៨​ លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ជំនួយការ​ផ្ទាល់​ប្រធាន​សាលា​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដា្ឋន​ ទទួល​ បន្ទុក​លើ​ការងារ​រដ្ឋបាល​សាលា​ និង​ការងារ​សិក្សាធិការ​សិស្ស​។ នៅ​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៥​ លោក​ក៏បាន​ចូល​ បម្រើការ​ងារ​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធី​សិក្សា​។ បច្ចុប្បន្នផែ្នកនេះបានផ្លាស់ប្តូរឈ្មោះពីផ្នែកលេខាធិការកម្មវិធីសិក្សាទៅជាផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំងវិញ។

គោលបំណង​ផ្នែក​នេះ​ គឺ​ដើម្បី​បំពេញ​សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ឱ្យ​បាន​ល្អ​ និង​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ជាពិសេស​ការរៀបចំ​ឯកសារ​គតិ​យុត្តិ​ផ្សេង​ៗដែល​ជា​តម្រូវការ​របស់​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​ឱ្យ​ស្របតាម​ក្របខណ្ឌ​ច្បាប់​គុណវុឌ្ឍិ​ជាតិ​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ