សាន សុធាន

ទំព័រដើម / សាន សុធាន

សាន សុធាន

គ្រូបង្រៀនកុំព្យូទ័រ

គ្រូបង្រៀន​កុំព្យូទ័រ​ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង​ និង​​ជា​គ្រូ​កុំព្យូទ័រ​នៅ​វិទ្យាល័យ​ ហ.ស​ តាខ្មៅ​។ ខ្ញុំ​បាន​ប្រឡងជាប់​នៅ​ វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ឆ្នាំ២០០៨​ ចាប់ផ្ដើម​អាជីព​ជា​គ្រូបង្រៀន​នៅ​ខែតុលា​ ឆ្នាំ​២០០៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​សាលា​គរុកោសល្យ​ និង​វិ​ក្រឹត​ការ​ ខេ​ត្ដ​សៀមរាប​ អំឡុង​ពេលនោះ​ខ្ញុំ​បាន​ឆ្លងកាត់​សិក្ខាសាលា​ និង​វគ្គសិក្សា​ទាក់ទង​​នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​រយៈពេល៣ឆ្នាំ​ ហើយក៏​បាន​បង្រៀន​ក្រៅ​ម៉ោង​​នៅ​សកលវិទ្យាល័យ​ CUS​ (សៀមរាប​) ផ្នែក​ Networking​។ ក្នុង​ឆ្នាំ២០១០ ដល់​ ឆ្នាំ២០១២ បាន​បន្ដ​ថ្នាក់អនុបណ្ឌិត​ ផ្នែក​ព័ត៌មាន​វិទ្យា​ នៅ​សាកលវិទ្យាល័យ​ Sikkim​ Manipal​ University​។

ចាប់ពីឆ្នាំ២០១១ ដល់​ឆ្នាំ២០១៤​ បាន​បង្រៀន​កុំព្យូទ័រ​នៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ (PSE​ Org​) ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​។ ថ្ងែ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​ផ្លាស់ប្ដូរ​ការងារ​ពី​ខេត្តសៀមរាប​មក​​ខេត្ត​កណ្ដាល​រហូតដល់​បច្ចុប្បន្ន​នេះ​ ។ នៅ​ឆ្នាំ​២០១៦​ ខ្ញុំ​បាន​សហការ​ជួយ​ពិនិត្យ​ និង​កែសម្រួល​សៀវភៅ​សិក្សា​​កុំព្យូទ័រ​​របស់សាលារៀន អន្តរទ្វីប អាមេរិកាំង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ