លោក គង់ វ៉ារ៉ា

ទំព័រដើម / លោក គង់ វ៉ារ៉ា

លោក គង់ វ៉ារ៉ា

អភិបាលឯករាជ្យ

លោក គង់ វ៉ារ៉ា តួនាទីជាអភិបាលឯករាជ្យមួយរូប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកត្រូវបានតែងតាំងតួនាទីអភិបាលឯករាជ្យ ថ្ងៃទី១៦ មករា ២០២៣។

លោក គង់ វ៉ារ៉ា គឺជាអគ្គនាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនមេ Maritime Group ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨។  លោកមានតួនាទីជា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន​ Star Fortune Co., Ltd ពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ខែតុលា ឆ្នាំ២០១៨ មុនលោកចូលបម្រើការ​ងារជាអគ្គនាយកផ្នែកផែនការ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ខែឧសភា ឆ្នាំ២០១៧ និងជាអគ្គនាយកផ្នែកធនធានមនុស្ស និងប្រតិបត្តិការ ក្នុងខែកក្ដដា ឆ្នាំ​២០១៧។​ ជាមួយនឹងមុខតំណែងនេះ លោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អនុសាសន៍ទៅលើផែនការយុទ្ធសាស្រ្តដល់នាយកដ្ឋានទាំងអស់ដោយ​ចងក្រង អភិបាលកិច្ចក្រុមហ៊ុន (Good Corporate Governance) និងតារាងបែងចែកភារកិច្ច និងសិទ្ធសម្រេច (Table of Commitment Authority)។ ​លើសពីនេះ ជាមួយនឹងមុខតំណែងជាអគ្គនាយកផ្នែកធនធានមនុស្ស និងប្រតិបត្តិការ លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត គោលការណ៍ក្រុមហ៊ុន ដែលមាន សៀវភៅគោលការណ៍ណែនាំនិយោជិត  (Employee Handbook) និងគោលការណ៍ និងនីតិវិធីធនធានមនុស្ស (HR Policies & Procedures)។

ដោយទទួលបានចំណេះដឹងទូលំទូលាយនៅក្រៅប្រទេសរបស់លោកនៅ ទូរីន អ៊ីតាលី និងហាវ៉ៃ សហរដ្ឋអាមេរិច ហើយពេលខ្លះលោកត្រូវបានអញ្ជើញជាគ្រូបង្គោល និង/ឬជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលាដែលបានធ្វើឡើងក្នុង និងក្រៅប្រទេស។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្រ្តពិសោធន៍ នៅឆ្នាំ១៩៧៤ និងសញ្ញាបត្រច្បាប់ឆ្នាំ១៩៩០។

  • ១៩៩០ – សញ្ញាបត្រ នៃសាលាច្បាប់កម្ពុជា (Cambodia School of Law), ភ្នំពេញ, កម្ពុជា
  • ២០០៣ – វគ្គបណ្តុះបណ្តាល ស្ថង់ដារការងារអន្តរជាតិ និងការកែលម្អ ប្រសិទ្ធភាពការងារ និងអភិវឌ្ឍន៍សហគ្រាស ក្រុងទូរីន ប្រទេសអ៊ីតាលី
  • ២០០៦ – វគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំជាន់ខ្ពស់ ទីក្រុង Maui, រដ្ឋហាវ៉ៃ, សហរដ្ឋអាមេរិក
  • ២០០៨ – វគ្គបណ្តុះបណ្តាល ផ្នែកគ្រប់គ្រងធនធានមនុស្សអន្តរជាតិ “How to Attract New Staff and Retain Existing Staff”, ភ្នំពេញ, កម្ពុជា

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ