លោកស្រី សាឯម កម្រង

ទំព័រដើម / លោកស្រី សាឯម កម្រង

លោកស្រី សាឯម កម្រង

អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកកិច្ចការសិក្សាធិការ ការិយាល័យកណ្តាល

សូមស្វាគមន៍ការមកកាន់សាលារៀន​ អន្តរទ្វីប អាមេរិកាំង!

តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាង ច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។

កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន​និងកីឡាជាគោល។ ប៉ុន្តែ អី្វដែលពិសេសលើសពីនេះគឹសាលាមានកម្មវិធីថី្មៗបន្ថែមជាច្រើនទៀត​សម្រាប់​បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត កម្មវិធីសិក្ខាសាលានានាទាំងក្នុង និងក្រៅសាលា​ ជំនាញ​កីឡាគ្រប់ប្រភេទយ៉ាងសម្បូរបែប និងការចូលរួមការងារសហគមន៍ ដើម្បីទទួលបានបទពិសោធន៍​ក្នុងជីវិត​ជាដើម។

សាលារៀន អន្តរទ្វីប អាមេរិកាំង ធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដាខ្មែរ​-អាមេរិកាំង ដែល​ផ្តល់ការរីកលូតលាស់ដល់បុត្រធីតារបស់លោកអ្នកតាមលក្ខណៈត្រឹមត្រូវតាមបរិបទថ្មីនៃការរីកចម្រើនរបស់​ពិភពលោក។

វិនិយោគលើការអប់រំ វិនិយោគនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ