លោកស្រី ប៉ែន មាលតី

ទំព័រដើម / លោកស្រី ប៉ែន មាលតី

លោកស្រី ប៉ែន មាលតី

ចាងហ្វាងមធ្យមសិក្សាបឋមភូមិ សាខាច្បារអំពៅ

ជំរាបសួរ​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​។

លោកស្រី​ ប៉ែន​ មាលតី​ កើត​នៅ​ឆ្នាំ១៩៨៤​ រាជធានី​ភ្នំពេញ​។ លោកស្រី​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ នីតិ​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ នៅ​ឆ្នាំ២០១៣និង​ ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ​ នៃ​មហាវិទ្យាល័យ​សង្គម​សាស្រ្ត​និង​មនុស្ស​សាស្រ្ត​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​បាន​បញ្ចប់​ថ្នាក់​គរុកោសល្យ​គ្រូ​កម្រិត​ឧត្តម​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ឆ្នាំ២០០៥​។ ក្នុង​កំឡុង​ពេល​សិក្សា​សកលវិទ្យាល័យ​លោកស្រី​ទទួល​បាន​បទពិសោធន៍​ការងារ​យ៉ាងច្រើន​ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ ហើយ​បាន​ធ្វើ​ឱ្យ​លោកស្រី​មានការ​អភិវឌ្ឍ​ខ្លួន​ និង​ទទួល​បាន​បទពិសោធន៍​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន​ពី​ការងារ​ទាំងនោះ​។  ​

ជាមួយគ្នា​នេះ​ដែរ​ដើម្បី​រួមចំណែក​ជាមួយ​វិស័យ​អប់រំ​ឯកជន​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​ សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី១៧​ ខែ​ កញ្ញា​ ឆ្នាំ២០០៧​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ផ្នែក​មធ្យមសិក្សា​ទុតិយភូមិ​ និង​ជា​គ្រូ​បន្ទុក​ថ្នាក់​។ ដោយ​យោង​លើ​សមត្ថភាព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ​អត់ធ្មត់​ ការ​ស្រឡាញ់​ ពេញចិត្ត​ជាមួយ​អាជីព​ការងារ​ជា​គ្រូបង្រៀន​អស់​រយៈពេល១០ឆ្នាំ​ ដែល​លោកស្រី​បាន​បម្រើការ​ងារ​ជូន​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ លោកស្រី​បាន​ទទួលការ​ដំឡើង​តួនាទី​ ជា​ចាងហ្វាង​រង​មធ្យមសិក្សា​បឋមភូមិ​នៅ​ ខា​ម៉ៅ​សេង​ទុង​ (ការិយាល័យ​កណ្តាល​) ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៦​។ បច្ចុប្បន្ន​ដោយមាន​ការ​យកចិត្ត​ទុកដាក់​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ជាមួយ​តួនាទី​ជា​ចាងហ្វាង​រង​ផ្នែក​បឋមភូមិ​ គណ​គ្រប់​គ្រង​ក៍​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​បាន​តម្លើង​តួនាទី​លោកស្រី​ ជា​ចាងហ្វាង​មធ្យមសិក្សា​បឋមភូមិ​នៅ​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​។

ឆ្លងតាម​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ចំនួន​ ១២ឆ្នាំ​កន្លងមក​នេះ​ លោកស្រី​ពិនិត្យ​ឃើញថា​ការ​វិវឌ្ឍ​ផ្នែក​ ចំណេះដឹង​ ចិត្តគំនិត​ អត្ត​ចរិ​ក អាកប្ប​កិរិយា​ និង​សីលធម៌​រស់នៅ​របស់​ប្អូន​ៗសិស្សានុសិស្ស​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នំា​ទៅ​មួយឆ្នាំ​។ នេះ​បញ្ជាក់​ឱ្យ​ឃើញថា​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​និង​កំពុង​ផ្តល់​នូវ​គុណភាព​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​ទាំងអស់គ្នា​។

ចំណុច​ពិសេស​ដែល​លោកស្រី​ពេញចិត្ត​បម្រើការ​ងារ​នៅ​ស្ថាប័ន​មួយ​នេះ​ក្នុងរយៈពេល​វែង​ក៍​ព្រោះតែ​ការ​ផ្តល់​នូវ​គុណភាព​អប់រំ​ខ្ពស់​ ការអនុវត្ត​វិន័យ​សិក្សា​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាព​ ផ្តល់​សេវាកម្ម​បាន​ល្អ​ប្រសើរ​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​របស់​ខ្លួន​។

លោកស្រី​មាន​សេចក្តី​សោ​មន្ស​រីករាយ​ក្រៃលែង​ និង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​តែងតែបាន​បន្ត​គាំទ្រ​ និង​ផ្តល់​នៅ​ទំនុកចិត្ត​យ៉ាង​ខ្លាំង​មុតមាំ​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សូមជូនពរ​លោក​លោកស្រី​ដែល​ជា​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ជួបប្រទះ​តែ​នឹង​សេចក្តី​សុខ​ សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​!ជំរាបសួរ​! លោក​ លោកស្រី​ដែល​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ