ទំព័រដើម / លោកស្រី អ៊ាវ ណារី
ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលគោក
លោកស្រី អ៊ាវ ណារី កើតនៅឆ្នាំ១៩៧៥ នៅខេត្តកំពត។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ១៩៩២ រួចបន្តការសិក្សានៅសាលាគរុសកោសល្យ និងវិក្រិតការខេត្តកំពត នៅឆ្នាំ១៩៩៤ និងបញ្ចប់នៅឆ្នាំ១៩៩៦។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៦ លោកស្រីបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ នៃសាលាបឋមសិក្សា លក ដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់មកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០១ លោកស្រីក៏បានផ្លាស់ប្តូរការងារមកបម្រើការងារនៅអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងតួនាទីជាគ្រូបង្រៀន។ ផ្អែកលើសមត្ថភាពការងាររបស់លោកស្រី លោកស្រីត្រូវបានដំឡើងតួនាទីជាជំនួយការគរុកោសល្យ ផ្នែកបឋមសិក្សា។
លោកស្រីបានចាប់ផ្តើមបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក្នុងតួនាទីជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សារហូតមកដល់សព្វថ្ងៃនេះ។ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។