លោកស្រី ភី ភារីន

ទំព័រដើម / លោកស្រី ភី ភារីន

លោកស្រី ភី ភារីន

នាយិកាកីឡា សាខាទួលគោក

លោកស្រី​ ភី​ ភា​រីន​ កើត​នៅ​ថ្ងៃទី០៤​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ១៩៨១​ នៅ​ភូមិ​កំពង់ចំលង​ ឃុំ​ព្រែកទន្លាប់​ សុ្រ​កលើកដែក​ ខេត្តកណ្តាល​។ លោកស្រី​ បាន​ទទួល​សញ្ញាបត្រ​គ្រូ​មធ្យមសិក្សា​បឋមភូមិ​ ឯកទេស​អប់រំកាយ​ និងកីឡា​ នៅ​ឆ្នាំ២០០១​ និង​សញ្ញាបត្រ​កម្រិ​តបរិញ្ញ​បត្រ​ ផ្នែក​អក្សរសាស្ត្រ​ភាសាអង់គ្លេស​ ពី​សកលវិទ្យាល័យ​ អន្តរជាតិ​ ភ្នំពេញ​ នៅ​ឆ្នាំ២០០៨​។លោកស្រី​បាន​ចូល​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០០១​ រហូតដល់​បច្ចុប្បន្ន​។

ទន្ទឹមគ្នា​ផង​ដែរ​ លោកស្រី​បាន​ចូល​បម្រើការ​ងារ​នៅ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នៅ​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០០៦​ ក្នុង​តួនាទី​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​ និង​គ្រូ​កីឡា​ អប់រំកាយ​ ក្រៅ​ម៉ោង​។ ផ្អែកលើ​សមត្ថភាព​ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​របស់​លោកស្រី​ លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុប្រធាន​ផ្នែក​កីឡា​។ បន្ទាប់មក​ទៀត​ លោកស្រី​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា​ ដោយសារ​ភាព​សម្របសម្រួល​ការងារ​របស់​លោកស្រី​ក្នុង​ការដឹកនាំ​ និង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការងារ​ និង​ភាព​តស៊ូ​លះបង់​ខ្ពស់​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​កីឡា​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

សព្វថ្ងៃ​ លោកស្រី​ជា​នាយិកា​កីឡា​ គ្រូ​វិន័យ​ និង​ជា​គ្រូបង្ហាត់​អប់រំកាយ​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ទួលគោក​។ក្នុងនាម​លោកស្រី​តំណាង​បុគ្គលិក​សិក្សា​ នៃ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ លោកស្រី​ មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​តែងតែ​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​វិទ្យាស្ថាន​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​ជា​សាលារៀន​ផ្តល់​នូវ​សេវា​អប់រំ​ និង​ចំណេះដឹង​ពិតប្រាកដ​ជូន​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ​ ដែល​ជា​ទំពាំងស្នងឫស្សី​ និង​ជាស​សរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ