អ្នកស្រី ហ៊ិន ស្រីពៅ

ទំព័រដើម / អ្នកស្រី ហ៊ិន ស្រីពៅ

អ្នកស្រី ហ៊ិន ស្រីពៅ

ចាងហ្វាងក្រោមមធ្យមសិក្សាបឋមភូមិ សាខាទួលគោក

សូមស្វាគមន៍មកកាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក!

ក្នុងនាមនាងខ្ញុំ​ជាចាងហ្វាងមធ្យមបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ការចូលរួម​គាំទ្រ​ និងសហការ​ពីសំណាក់​លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ ឬអ្នកអាណាព្យាបាលសិស្ស ​ដែល​តែងតែ​ពេញចិត្ត​ និង​ជឿជាក់​លើគុណភាព​​ ​វិន័យ និង​សេវាកម្ម ​របស់​សាលារៀន​យើង ​កន្លងមក​រហូតដល់ពេល​បច្ចុប្បន្ន​។ ទន្ទឹម​នឹង​ការ​ជឿជាក់​របស់​លោក លោកស្រី​ ក្រុមការងារ​យើង​ក៏​រឹតតែ​មាន​កម្លាំងចិត្ត​បន្តការ​ព្យាយាម​ និង​អភិវឌ្ឍ​លើ​គ្រប់​ផ្នែក​ នៃ​សាលារៀន​។ សាលរៀន អន្ដរទ្វីប អាមេរិកាំង ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ព្រម​ជាមួយនឹង​កម្មវិធី​សិក្សាដ៏សម្បូរបែប ​ស្របតាមកម្មវិធីរបស់​ក្រសួង​ផង​ដែរ​។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក នៃសាលារៀននេះក៏បានគិតគូរ​ ព្រួយបារម្ភ ខ្វល់ខ្វាយ​ពីសុខទុក្ខ ក៏ដូចជាសុខភាពរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ និងបាន​បង្កើត​នូវមជ្ឈមណ្ឌល​សុខភាព​ ងិន សុខរង្សី​​ សម្រាប់​ពិនិត្យ​ និង​ព្យាបាល​ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ ព្រមទាំង​បុគ្គលិក​គ្រប់​ផ្នែកផងដែរ។ ជាទីបញ្ចប់ នាងខ្ញុំតំណាងឱ្យគណៈគ្រប់គ្រងសាលារៀនក៏​សូម​ថ្លែងអំណរអរគុណ​ដល់​លោក​ លោកស្រី​ដែល​តែងតែ​ចូលរួមគាំទ្រ​ និង​ផ្តល់​ទំនុកចិត្ត​មក​លើ​សាលារៀន​យើង​កន្លងមក​ ហើយក៏​សង្ឃឹមយ៉ាងមុតមាំថា​លោក លោកស្រីនឹង​នៅតែ​បន្តការគាំទ្រ និងសហការ​​បន្ថែម​ទៀត​។ នាងខ្ញុំ​សូម​គោរព​ជូនពរ​ដល់​លោក​ លោកស្រី​ដែល​ជា​មាតា​បិតា​ និង​អ្នកអាណាព្យាបាល ​ព្រម​ទាំង​ប្អូន​ៗសិស្សានុសិស្ស​ជាទីស្រឡាញ់​ទាំងអស់​​ជួបប្រទះ​តែ​នឹងសេចក្តីសុខ​ សុវត្ថិភាព​ សំណាងល្អ​ សុខភាព​ល្អ​ និងទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ