ការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក

ទំព័រដើម / ការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក សម្រាប់សិស្សថ្នាក់ទី១ ដល់ទី១២ ដើម្បីស្វែងរកបេក្ខជនដែលពូកែ ហើយរង្វាន់ដែលត្រូវទទួលបានមានដូចជា មេដាយ បណ្ណសរសើរ និងឱកាសទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកូរ៉េខាងត្បូង។ កម្មវិធីប្រកួតនេះក្នុងគោលបំណង ដើម្បីជំរុញស្មារតីសិស្សានុសិស្សឱ្យចូលចិត្តរៀនគណិតវិទ្យា បណ្តុះភាពក្លាហានបង្កើននូវគំនិតទូលំទូលាយ យល់ដឹងបានកាន់តែច្បាស់។ តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ ជាពិសេសធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់តែពូកែជាងមុនលើមុខវិជ្ជាគណិតវិទ្យា។

ការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក

 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ