ទំព័រដើម / ការប្រកួតគណិតវិទ្យាអាស៊ី អន្តរជាតិអូឡាំពិក (AIMO)
កាលពីថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (AIMO) វគ្គជម្រុះលើកទី១។ ការប្រកួតនេះសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើជាម្ចាស់ផ្ទះដើម្បីស្វាគមន៍ដល់ស្សានុសិស្សថ្នាក់ទី១ ដល់ទី១២ ទាំងអស់ដែលកំពុងសិក្សាចំណេះទូទៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ ការប្រកួតនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយពុំមានភាពមិនប្រក្រតី និងមានការលួចចម្លងឡើយ ដោយសិស្សានុសិស្សដែលជាបេក្ខជនប្រកួតបានគោរព និងអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។