កិច្ចប្រជុំតម្រង់ទិស និងត្រៀមឆ្នាំសិក្សាថ្មី

ទំព័រដើម / កិច្ចប្រជុំតម្រង់ទិស និងត្រៀមឆ្នាំសិក្សាថ្មី

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

បានរៀបចំកិច្ចប្រជុំតម្រង់ទិស និងត្រៀមឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់លោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី១២។​ លោកនាយកចាងហ្វាង បានផ្តល់ព័ត៌មានទូទៅ និងរម្លឹកបទបញ្ជាទូទៅសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ក្នុងឱកាសនោះគណៈកម្មការបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមបច្ចេកទេស និងអនុប្រធានក្រុមបច្ចេកទេសតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជាសិក្សា។ ចុងបញ្ចប់ក្នុងកិច្ចប្រជុំតម្រង់ទិសនេះលោកគ្រូ អ្នកគ្រូ មានជាសំណួរ និងសំណូមពរសួរទៅកាន់នាយកចាងហ្វាងផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ