ទំព័រដើម / បទបង្ហាញស្តីពី៖ ការអប់រំសីលធម៌ និងរបៀបនៃការរស់នៅក្នុងសង្គម
កាលពីថ្ងៃទី០៧ ដល់ទី០៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះគណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំបទបង្ហាញស្តីពី ការអប់រំសីលធម៌ និងរបៀបនៃការរស់នៅក្នុងសង្គម ជូនសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដោយលោកគ្រូ យ៉ុង សំណាង និងអ្នកគ្រូ សូ ចិន្ដា។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺជួយសិស្សានុសិស្សឱ្យបង្កើនការខិតខំសិក្សា មានសីលធម៌ល្អ គោរពច្បាប់វិន័យសាលា ចេះជួយលើកកម្ពស់សុខភាពផ្លូវចិត្តខ្លួនឯងឱ្យមានការគិតដោយវិជ្ជមាន និងការហ្វឹកហាត់ខ្លួនរស់នៅដោយចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។