ទំព័រដើម / ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងសិស្សថ្មី
កាលពីថ្ងៃទី២២ ខែមីនា ឆ្នំា២០២៤ កន្លងទៅនេះ អ្នកគ្រូ ស្រាយ គីមណាវ អ្នកប្រឹក្សាសិក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុង សម្រាប់សិស្សានុសិស្សទើបចូលរៀនថ្មីឆ្នាំសិក្សា២០២៣-២០២៤ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាក្នុងឆមាសលើកទី២នេះ។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺចង់ឱ្យសិស្ស បានដឹងច្បាស់ពីបទបញ្ជាផ្ទៃក្នុងសាលា នូវសកម្មភាពបែបណាដែលសាលាហាមឃាត់ទៅដល់សិស្សានុសិស្សវេនព្រឹក និងវេនរសៀលផង។