ទំព័រដើម / បទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាជ្រោយចង្វារ
កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី៩៥ ទៅកាន់រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឬទ្ធីសែនជ័យ ដល់សិស្សានុសិស្សថ្នាក់ទី៨ ទាំងវេនព្រឹក និងរសៀល នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ ក៍ដូចជាស្គាល់ពីទីតាំងភូមិសាស្ត្រនៅទីនៅះផងដែរ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នេះ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច។