ទំព័រដើម / បទបង្ហាញស្តីអំពីការសិក្សានៅសាកលវិទ្យាល័យ បាំងកក អន្តរជាតិ
កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ អ្នកតំណាងនៃសាកលវិទ្យាល័យ បាំងកក អន្តរជាតិបានរៀបចំធ្វើបទបង្ហាញស្តីការសិក្សានៅសាកលវិទ្យាល័យ បាំងកក អន្តរជាតិទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ក្នុងការខិតខំសិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាការចាប់ផ្តើមកំណត់នូវគោលដៅដ៏ធំបន្ទាប់សម្រាប់ពួកគាត់ នៅពេលឈានជើងចូលកម្រិតឧត្តមសិក្សានាពេលខាងមុខនេះ។ បទបង្ហាញនេះក៏បានផ្តល់ឱ្យសិស្សានុសិស្សនូវមគ្គុទ្ទេសក៍ដ៏ទូលំទូលាយទៅកាន់សាកលវិទ្យាល័យ ដោយផ្តល់នូវអត្ថប្រយោជន៍ដូចជាការជ្រើសរើសជំនាញសិក្សាដោយមានការបង្ហាញផ្លូវឱ្យសិស្សស្វែងយល់ពីជម្រើសសិក្សាផ្សេងៗ និងទទួលបានដំបូន្មានផ្ទាល់ខ្លួនអំពីផ្លូវដែលមានសក្តានុពលរបស់ពួកគាត់។