កម្មវិធីតាំងពិព័រណ៍ការសិក្សាស្ដីពីសាកលវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ

ទំព័រដើម / កម្មវិធីតាំងពិព័រណ៍ការសិក្សាស្ដីពីសាកលវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ

កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤​ អ្នកតំណាងនៃសាកលវិទ្យាល័យ នៃព្រះរាជាណាចក្រថៃ បានរៀបចំកម្មវិធីការតាំងពិព័រណ៍ស្តីពី ការសិក្សានៅសាកលវិទ្យាល័យ នៅព្រះរាជាណាចក្រថៃ ដែលមានការចូលចំនួន ១១សាកលវិទ្យាល័យ ទៅកាន់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។​ ការធ្វើបទបង្ហាញនេះ បានផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ក្នុងការខិតខំសិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាការចាប់ផ្តើមកំណត់នូវគោលដៅដ៏ធំបន្ទាប់សម្រាប់ពួកគាត់ នៅពេលឈានជើងចូលកម្រិតឧត្តមសិក្សានាពេលខាងមុខនេះ។​ បទបង្ហាញនេះក៏បានផ្តល់ឱ្យសិស្សានុសិស្សនូវមគ្គុទ្ទេសក៍ដ៏ទូលំទូលាយទៅកាន់សាកលវិទ្យាល័យ ដោយផ្តល់នូវអត្ថប្រយោជន៍ដូចជាការជ្រើសរើសជំនាញសិក្សាដោយមានការបង្ហាញផ្លូវឱ្យសិស្សស្វែងយល់ពីជម្រើសសិក្សាផ្សេងៗ និងទទួលបានដំបូន្មានផ្ទាល់ខ្លួនអំពីផ្លូវដែលមានសក្តានុពលរបស់ពួកគាត់។

តំណរភ្ជាប់កាន់ Facebook 

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ