ស្គាល់តួអក្សរ “ធ”

ទំព័រដើម / ស្គាល់តួអក្សរ “ធ”

កាលពីថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាបុរេសំណេរ ថ្នាក់ក្រោមមត្តេយ្យសិក្សា២ខ ស្ដីពី៖ ស្គាល់តួអក្សរ “ធ” សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា២ខ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖

ស្គាល់តួអក្សរ “ធ”

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ