កម្មវិធីសិក្ខាសាលាស្ដីអំពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក”

ទំព័រដើម / កម្មវិធីសិក្ខាសាលាស្ដីអំពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក”

កាលពីថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា​រៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ ដោយសហការជាមួយ​ស្នង​ការ​នគរ​បាល​ខេត្តតាកែវ។ ​សព្វថ្ងៃនេះបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវ​គោក​មិន​​មែន​​ជា​រឿង​​ដែល​​គួរ​​ឱ្យ​មើល​រំលង​ ឬ​ជា​រឿង​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​ ពោល​វា​គឺ​​​​​ជា​បញ្ហា​រប​ស់​មនុស្ស​​នៅ​​​ទូ​ទាំង​​ប្រទេស​ ដូច្នេះហើយ សាលារៀន​ អន្តរទ្វីប​ អាមេ​រិកាំង សាខាតាកែវ បានរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យសិស្សា​នុ​សិស្ស​ទាំង​អស់​នឹង​មាន​ឱកាស​សិក្សា​ពី​ភ្លើង​សញ្ញា​ចរា​ចរណ៍​ ស្លាក​សញ្ញា​ គំនូស​​សញ្ញា​​លើ​ដង​ផ្លូវ​ និង​ផ្លូវ​អាទិ​ភាព​ ឬ​សញ្ញា​ហាម​ឃាត់​ផ្សេងៗ​។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សិស្ស​ទាំង​អស់​ នឹង​បាន​​ចូល​រួម​​គោរព​​ច្បាប់​ចរា​​ចរណ៍​​ឱ្យ​​បាន​ត្រឹម​ត្រូវ​ ក៏​ដូច​ជា​ចូល​រួម​កាត់​បន្ថយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​បណ្តាល​មក​ពីការ​បើក​បរ​មិន​គោរព​ច្បាប់​ ឬ​ជិះ​​បញ្ច្រាស​​ផ្លូវ​ជា​ដើម​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ