កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

ទំព័រដើម / កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

កាលពីថ្ងៃទី២៧ ខែឧសភា គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើការចុះអធិការកិច្ចផ្ទៃក្នុងលើកទី២ នៅនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ។ ការចុះអធិការកិច្ចផ្ទៃក្នុងនេះ មានគោលបំណង អភិវឌ្ឍ និងពង្រឹងលើគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព និងផ្តល់ការណែនាំដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈមនានាដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តលើគុណភាព វិន័យ និងសេវាកម្ម ជូនដល់អតិថិជន(សិស្សានុសិស្ស) និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ