កម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

ទំព័រដើម / កម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ បានប្រឡងឆមាសលើកទី១  សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមអគារសិក្សារៀងៗ​ខ្លួន​ដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សត្រួតពិនិត្យការប្រ​ឡងឆមាសលើកទី១ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវ​បញ្ញាត្តិ​​​ក្នុងពេល​ប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ