ទំព័រដើម / ការិយាល័យអប់រំខណ្ឌ ចុះអធិការកិច្ច សាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះគណៈប្រតិភូអធិការកិច្ចនៃការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលខណ្ឌសែនសុខ ដែលដឹកនាំដោយលោកវ៉ែន ពៅ អនុប្រធានការិយាល័យអប់រំបានធ្វើការវាយតម្លៃ សាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ជាលទ្ធផលគណៈប្រតិភូអធិការកិច្ចបានកោតសរសើរចំពោះគណះគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការងារគ្រប់គ្រងសិស្ស ការងាររដ្ឋបាលសាលា ការងារបង្រៀននិង ការងារបរិស្ថាន បណ្ណាល័យ មណ្ឌលមណ្ឌលធនធាន កីឡាសីល្បះ និងចំណីអាហារបានល្អ សក្តិសមជា មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលតាមស្តង់ដារ និងជាសាលារៀនគំរូ។ សរុបជាលទ្ធផលសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខធ្វើបានល្អស្ទើរ១០០ភាគរយ ប៉ុន្តែមានចំណុចចន្លោះប្រហោងតិចតូចបំផុតក្នុងការអភិវឌ្ឍបន្ថែម។