ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាសីលធម៌ពលរដ្ឋស្ដីអំពី ជំនឿ

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាសីលធម៌ពលរដ្ឋស្ដីអំពី ជំនឿ

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤  កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាសីលធម៌ពលរដ្ឋថ្នាក់ទី៨ បង្រៀនដោយអ្នកគ្រូ​ ណុប ច័ន្ទធីតា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្ត ព្រមទាំងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។​ ការបង្រៀនប្រកបទៅដោយ​ភាពសកម្មក្រោម​ការចូលរួមរបស់ ចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ