ថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិត ថ្នាក់ក្រោមមត្តេយ្យ ៣ខ

ទំព័រដើម / ថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិត ថ្នាក់ក្រោមមត្តេយ្យ ៣ខ

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិត ថ្នាក់ក្រោមមត្តេយ្យ ៣ខ ដឹកនាំបង្រៀនដោយអ្នកគ្រូ អ៊ាក គានី។ ការធ្វើថ្នាក់និទស្សន៍នេះគឺក្នុងគោលបំណងចែករំលែកចំណេះដឹងស្ដីពីវិធីសាស្ត្រក្នុងការបង្រៀនជូនដល់លោកគ្រូ អ្នកគ្រូ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យបានល្អប្រសើរដែលជាតម្រូវការខ្លាំងបំផុតក្នុងការផ្ទេរចំណេះដឹង។ តាមរយៈការបង្រៀនថ្នាក់និទស្សន៍នេះក៏ជាការចែករំលែកការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្ស ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកមួយជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។ 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ