បំណិនជីវិតស្ដីពី នំប័ុងលាបសូកូឡា

ទំព័រដើម / បំណិនជីវិតស្ដីពី នំប័ុងលាបសូកូឡា

កាលពីថ្ងៃព្រហស្បតិ៍ ទី23 ខែឧសភា ឆ្នាំ2024 អ្នកគ្រូ​​ ម៉ៅ សេង បានដឹកនាំសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា3 "ក"  នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ដើម្បីរៀបចំកម្មវិធីបំណិនជីវិតស្ដីពី នំប័ុងលាបសូកូឡា។ កម្មវិធីបំណិនជីវិតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចរៀបចំបានដោយខ្លួនឯងបាន ពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ