សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមប្រកួតគូរគំនូរ

ទំព័រដើម / សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមប្រកួតគូរគំនូរ

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់មធ្យមសិក្សា ឆ្នាំ២០២៤ បានចូលរួមប្រកួតប្រជែងការបើកមហោស្រពសិល្បៈគំនូរ ដែលទីតាំងស្ថិតនៅ សាកលវិទ្យាល័យកម្ពុជា។ ដោយឡែកកម្មវិធីនេះបានរៀបចំឡើងដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យកម្ពុជា និងសហការជាមួយប្រទេសជប៉ុនផងដែរ។

យ៉ាងណាមិញការប្រកាសលទ្ធផលសម្រាប់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានចូលរួមប្រកួតប្រជែងការបើកមហោស្រពសិល្បៈគំនូរ គឺនៅ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនោះផងដែរ ប្អូនៗដែលទទួលបានជ័យលាភី ពីការប្រកួតប្រជែងបើកមហោស្រពសិល្បៈគំនូរ។ សិស្សានុសិស្សដែលទទួលបានរង្វាន់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងនេះនឹងបានទៅធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន ចំនួន ៣ថ្ងៃ ក្នុងមហោស្រពសិល្បៈ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

កម្មវិធីប្រកួតនេះមានគោលបំណងជ្រើសរើសយកស្នាដៃសិល្បៈគំនូរល្អឯក ដើម្បីចូលរួមតាំងពិព័រណ៍ នៅប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ តាមរយៈការប្រកួតប្រជែងស្នាដៃសិល្បៈនេះប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

១- ការលើកស្ទួយសប្បុរសធម៌ និងមនុស្សធម៌

២- ការថែរក្សាសន្តិភាព និងការអភិវឌ្ឍ

៣- សហប្រតិបត្តិការអន្តរជាតិ

៤- ទស្សនៈថ្មីចំពោះពិភពលោក

៥- ការថែរក្សា និងការពារបេតិកភ័ណ្ឌវប្បធម៌ជាតិ។

សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមប្រកួតគូរគំនូរ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ