គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះត្រួតពិនិត្យការងារក្នុងអគារសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

ទំព័រដើម / គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះត្រួតពិនិត្យការងារក្នុងអគារសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចុះត្រួតពិនិត្យការងារក្នុងអគារសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ និងអគារសិក្សាថ្មីទី២ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ។

គួររំឭកផងដែរថា អគារសិក្សាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ មានចំនួន៣អគារសិក្សាធំៗ ដែលមានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិ៦អា ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះសាខាជ្រោយចង្វារកំពុងមានកំណើនសិស្សានុសិស្សខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលកំពុងមានតម្រូវការរៀបចំអគារសិក្សាថ្មីទី៣ បន្ថែមទៀតដោយសារតែទទួលសិស្សពេញ និងដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងស្របតាមតម្រូវការទីផ្សារអប់រំជាក់ស្តែងផងដែរ។  

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងរាជធានី/ខេត្ត និងក្រៅស្រុក ដែលមានសិស្សចេញទៅបន្តការសិក្សានៅក្រៅប្រទេសជាច្រើន ហើយបច្ចុប្បន្នសាលាបានកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ ទួលសង្កែ ចំការដូង និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។ ព័ត៌មានបន្ថែមសូមទូរសព្ទលេខ (៨៥៥) ៩៩ ៧១៩ ៧៧៥/២៣ ៩១៧ ៩១៧/២៣ ៩៩៩ ០៣៦។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ